Thursday, 15 August 2019

ព្រិត្តិការណ៏ ក្នុងសម័យនគរភ្នំ

១. ដើមកំណើតនគរភ្នំ

             នគរវ្នំត្រូវបានគេគិតថាបង្កើតឡើងនៅក្នុងសតវត្សទី១នៃគ.ស នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម ភស្តុតាងបុរាណវត្ថុបង្ហាញថាមានការតាំងទីលំនៅដ្ឋាននៃមនុស្សដ៏ច្រើន នៅតំបន់នេះប្រហែលជាត្រឡប់ទៅដល់សម័យសតវត្សទី៤ម.គ វិញ។ ដើមកំណើតពិតនៃពួកអ្នកនគរវ្នំគឺជាប្រជាជនដើម ដែលតាំងលំនៅនៅវៀតណាមខាងត្បូងសព្វថ្ងៃនេះ ដែលចាត់ទុកខ្លួនឯងថាជា ខ្មែរ រឺ ខ្មែរក្រោម។​ ទីតាំងរបស់វ្នំ យើងនឹងលើកយកឯកសារចិនយកមកពិនិត្យឡើងវិញ។ ឯកសារចិនបានផ្ដល់ព័ត៌មានដូចតទៅ៖
១. វ្នំមានចំងាយ ៣០០០ លី ខាងលិចប្រទេសលីនយី (ចាម្ប៉ា)
២. វ្នំមានចំងាយ ៧០០០ លី ពី ចេណាន (Jenan) (តុងកឹង)
៣. វ្នំមានទំហំ ៣០០០ លី ក្រោយពង្រីកធំដល់ ៥០០០ រឺ ៦០០០ លី
៤. វ្នំស្ថិតនៅក្នុងឈូងសមុទ្រធំមួយ
៥. មានទន្លេធំមួយហូរពីខាងលិច (ឯកសារខ្លះពាយព្យ) ហើយចាក់ទៅសមុទ្រ។

២. ស្ថានភាពរស់នៅ

              កំណាយជាច្រើនបានហុចជាលទ្ធផលជារបក​គំហើញ​មួយចំនួននៃ​សំណង់កំពែងឥដ្ឋ ឧបករ ណ៍ធ្វើពីលោហៈ និងគ្រឿងស្មូន ជាក់ស្ដែងបានមកពីកម្ពុជាខាងត្បូងនិងវៀតណាម។ ផងដែរការស្ថាបនាប្រព័ន្ធប្រឡាយ ធំៗភ្ជាប់ទីលំនៅដ្ឋាននៅអង្គរបុរី និងច្រកចេញទៅកាន់ឆ្នេរសមុទ្រ នេះជាផែនការរដ្ឋបាលដែលបានរៀបចំលំដាប់ខ្ពស់។ នគរវ្នំ ជាសង្គមដែលស្មុគស្មាញនិងពិបាកយល់ ដែលមាននៅសន្ទភាពអត្រាប្រជាជនខ្ពស់ បានអភិវឌ្ឍបច្ចេកទេស និងប្រព័ន្ធសង្គមដ៏ស្មុគស្មាញគ្រប់គ្រងលើតំបន់នៃប្រទេសកម្ពុជា ពីព្រោះដោយសារតែសមត្ថភាពនៃប្រជារាស្ត្រខ្មែរអាចផលិតស្បៀងអាហារក្នុងវាលទំនាបដ៏សំបូរ ដោយជីជាតិរបស់កម្ពុជា។ រាជ្យសម្បត្តិត្រូវតពីបិតាទៅបុត្រ ជាមូលហេតុឲ្យមានវិបត្តិរាជវង្សច្រើនគ្រា។ ប៉ុន្តែរាស្ត្រក៏អាចលើកវរជនដែលខ្លួនពេញចិត្តឲ្យឡើងសោយរាជ្យដែរ តួយ៉ាងដូចជាស្ដេចឝ្រីមារវម៌្ម និង កៅណ្ឌិន្យទី២ជាដើម។

ព្រិត្តិការណ៏ ក្នុងសម័យនគរភ្នំ ១. ដើមកំណើតនគរភ្នំ               នគរវ្នំត្រូវបានគេគិតថាបង្កើតឡើងនៅក្នុងសតវត្សទី១នៃគ.ស នៅតំបន់ ដីសណ្ដទន្ល...